ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
ប្រជាពលរដ្ឋប្រើប្រាស់ភ្លើងអគ្គីសនី ទូទាំងខេត្តព្រះវិហារ ត្អូញត្អែថា កុងទ័រគីឡូភ្លើងរបស់ពួកគាត់ប្រើប្រាស់សព្វ ថ្ងៃកំពុងឡើងទ្វេ ១គុណនឹង២
Fri,01 May 2020 (Time 08:08 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 937នាក់)

ប្រជាពលរដ្ឋក្នុងទូទាំងខេត្តព្រះវិហារ ពួកគាត់ជាអតិថិជនដែលជាអ្នកជាវអគ្គីសនីប្រើប្រាស់បន្តរប្រចាំថ្ងៃ ឥឡូវ បច្ចុប្បន្ននេះ ពួកគាត់បានត្អូញត្អែ នឹងលើកឡើងលើបញ្ហាកុងទ័រគីឡូភ្លើងរបស់ពួកគាត់ ដែលលោតឡើងខុសពី ភាពមិនប្រក្រតី ដែលធ្វើអោយការប្រើប្រាសរបស់ពួកគាត់មានការកើនឡើងទ្វេ ១ជា២ ឬក៏អាចទ្វេ ១ជា៣ ទៀតផង ដោយពួកគាត់បានលើកឡើងថា បញ្ហាទី១នៅពេលដល់ជិតដាច់ខែម្តងៗ ភ្លើងតែងតែដាច់ជាញឹកញាប់ កត្តាទាំងនេះហើយដែលនឹងធ្វើឲ្យកុងទ័រគីឡូរបស់ពួកគាត់ មានការលោតខុសពីភាពមិនប្រក្រតីនោះ ។

ចំណុចទី២ ពួកគាត់ធ្លាប់ប្រើ ឧទាហរណ៏មួយខែអស់ចំនួន២០គីឡូវ៉ាត់ តែប៉ុន្មាន២ខែចុងក្រោយនេះ គីឡូឡើង រហូតដល់ទៅ៥០ គីឡូទៅ៦០គីឡូឯណោះ ក្នុងរយះពេលដូចគ្នា ហើយក្នុងកាប្រើប្រាសរបស់ពួកគាត់ហ្នឹងទៀត សោតដោយពួកគាត់មានកាប្រើប្រាសដូចតែគ្នានោះទេ ចុះហេតុអ្វីបាន២ខែដើមឆ្នាំ២០២០នេះ ពួកគាត់មាន ការប្រើប្រាសអស់គីឡូច្រើនយ៉ាងនេះ ដែលចំនួន នៃកុងទ័រលោតឡើងលឿនហើយច្រើនយ៉ាងនេះ វាប្រឈម ទៅ នឹងជីវភាពរស់នៅរបស់ពួកគាត់ហើយ ក៏វាផ្ទុយស្រឡះទៅ នឹងយុទ្ធសាស្ត្ររបស់ប្រមុខរាជរដ្ឋាភិបាលដែល បច្ចុប្បន្នតំលៃសាំង បានធ្លាក់ចុះពី៤៥០០រៀលក្នុង១លីត្រ មកនៅត្រឹម២២៥០រៀល ក្នុង១លីត្រ តែចុះហេតុអី ក្នុង១គីឡូវ៉ាត់តំលៃដើមតែ៦១០រៀលនោះទេ តែធ្វើឲ្យគីឡូឡើងលឿនយ៉ាងៗនេះ អញ្ចឹងនោះឬមួយដូចពាក្យ មួយបានលើកឡើងថា ចាក់ក្រាសសីុស្តើងចាក់ស្ដើងស៊ីក្រាស យ៉ាងអញ្ចឹងនោះដែរ ។

ពាក់ពន្ធ័ទៅនឹងកុងទ័រភ្លើងលោតខុសពីភាពមិនប្រក្រតី របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងទូទាំងខេត្តព្រះវិហារ ដែលកំពុងមានបញ្ហានោះលោក យូ ចិន្តាយុទ្ធ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ បានប្រាប់អ្នកសារ ព័ត៏មាន យើងនៅព្រឹកថ្ងៃទី១ ឧសភា ឆ្នាំ២០២០នេះ ថា លោកនឹងមន្ត្រីរបស់លោកកំពុងចុះសិក្សាលើបញ្ហា នេះហើយ ៗម្យ៉ាងវិញទៀតកុងទ័រគឺឡូឡើងលឿនយ៉ាងនេះ គឺមកពីកំដៅថ្ងៃក្តៅខ្លាំងពេកក៏វាបង្កឡើង ឲ្យកុង ទ័រគីឡូនេះ ឡើងលឿនខុសពីភាពមិនប្រក្រត្តីនោះបានដែរ ។

តែបើទោះបីយ៉ាងនោះក្តីលោកប្រធានមន្ទីររ៉ែថាមពលខេត្ត លោកថា លោកនឹងរាយការណ៌រឿងនេះទៅខាងក្រុម ហ៊ុនអគ្គីសនីកម្ពុជា ដើម្បីឲ្យគេជួយរកដំណោះស្រាយជូនប្រជាពលរដ្ឋឲ្យបាន ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
367 នាក់
ម្សិលមិញ :
77 នាក់
សប្តាហ៍នេះ :
1394 នាក់
ខែនេះ :
4290 នាក់
3 ខែនេះ :
11393 នាក់
សរុប :
491224 នាក់